បន្ទាយមានជ័យ: អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនៅរសៀលថ្ងៃទី២ខែមីនាឆ្នាំ២០២៦លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានចាត់តាំងលោកឧត្ដមសេនីយ៍ត្រី វង្ស វិត ការរងផែនការងារធនធានមនុស្ស អមដំណើរដោយលោកវរសេនីយ៍ឯក ស៊ី ឌី អធិការនៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ និងមន្ត្រីនគរបាលជាច្រើនរូប ចូលរួមគោរពវិញ្ញាណក្ខន្ធនាំយក សម្ភារៈ និងថវិកាទៅប្រគល់ជូនគ្រួសារសព លោកអនុសេនីយ៍ឯក លន់ ជួប មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រះពន្លានៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដែលបានទទួលមរណភាពដោយសារជំងឺប្រចាំកាយនៅថ្ងៃទី១ខែមីនាឆ្នាំ២០២៦នៅភូមិអូរស្ងួត ឃុំបន្ទាយនាង ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ។
សម្ភារៈនិងថវិកាដែលត្រូវបានប្រគល់ជូនគ្រួសារសពរួមមាន: ថវិកាចំនួន៦,៨០៥,០០០រៀល ក្នុងនោះថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន៦លានរៀល ថវិការបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចំនួន៨០៥,០០០រៀល និងអង្ករចំនួន៣ការ៉ុង ,ទឹកសុទ្ធ១០យួរចូលរួមក្នុងកម្មវិធីបុណ្យ។
ក្នុងឳកាសដ៏ក្រៀមក្រំនោះ លោកឧត្តមសេនីយ៍ត្រី វង្ស វិត បានពាំនាំការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារសពពីសំណាក់លោកឧត្ដមសេនីយ៍ទោស្នងការ នឹងរូបលោកផ្ទាល់ចូលរួមសោកស្តាយជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់ស្វាមី លោកឪពុក ជីតា ជាទីស្រឡាញ់ដ៏ជ្រាលជ្រៅ ដែលធ្លាប់បានផ្តល់នូវព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារនាគ្រាកន្លងមក ៕

