ឯកឧត្តម អ៊ុន ចាន់ដា បានចូលរួមអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញចូលរួមក្នុងពិធីបុណ្យឆ្លងសាលាបុណ្យ ឧទ្ទិសមហាកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធអ្នកឧកញ៉ា មហាឧបាសិកាធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧទ្ទិសមហាកុសលជូនដួងវិញ្ញាក្ខន្ធមហាឧបាសិកា លីន គ្រី ក្នុងស្រុកក្រូចឆ្មារ

ខេត្តត្បូងឃ្មុំ: ថ្ងៃចន្ទ ១៥កើត ពេញបូណ៌មី ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី២-៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈ អភិបាលខេត្តកំពង់ចាម បានចូលរួមអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមក្នុងពិធីបុណ្យឆ្លងសាលាបុណ្យ ឧទ្ទិសមហាកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធអ្នកឧកញ៉ា មហាឧបាសិកាធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧទ្ទិសមហាកុសលជូនដួងវិញ្ញាក្ខន្ធមហាឧបាសិកា លីន គ្រី ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្ថិតនៅភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *