(ភ្នំពេញ): រសៀលថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជុំរុញការអនុវត្តប្រកាសអន្តរក្រសួង លេខ១៦១ សហវ.ប្រក.អទច ស្តីពីបែបបទ និងនីតិវិធីនៃការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ និងកិច្ចប្រជុំដកបទពិសោធន៍ការងារសុវត្ថិភាពចរាចរណ៍ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម តាមរយៈប្រព័ន្ធវីដេអូហ្សូម (Zoom)៕

