សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប រៀបចំពិធីសច្ចាបញ្ចូលសមាជិកថ្មី ១ ០០០រូប ដើម្បីពង្រឹងកម្លាំងស្ម័គ្រចិត្តជួយសង្គម

(សៀមរាប) :នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦នេះ សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំពិធីសច្ចាបញ្ចូលសមាជិកថ្មី លើកទី៣៥ របស់សាខាខេត្តសៀមរាប ចំនួនសរុប ១ ០០០រូប ក្នុងគោលបំណងបណ្តុះបណ្តាលយុវតីឱ្យក្លាយជាធនធានដឹកនាំដ៏មានសក្ដានុពលសម្រាប់អភិវឌ្ឍជាតិ ដែលពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកស្រី ឆូវ ផល្លី អគ្គស្នងការរងនៃសមាគមកាយឫទ្ធិនារីកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា និងលោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ ប្រធានកិត្តិយសសាខាខេត្តសៀមរាប ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃសមាគម និងសមាជិកាជាច្រើនរូបទៀត។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *