ក្រុមបង្កភាពអាណាធិបតេយ្យនិងប្រ​ព្រឹត្តិគ្រឿងញៀនចំនួន ១៨នាក់ត្រូវបានសមត្ថកិច្ចនគរបាលប្រមូលពី​ ក្នុងបរិវេណស្ថានីយ៍រថភ្លើងបញ្ជូនទៅអនុ​វត្តតាមផ្លូវច្បាប់!

(បាត់ដំបង) :កាលពីថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០២៦ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍​ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ បានដឹកនាំកម្លាំងអនុវត្តវិធានការ​រដ្ឋបាលទៅលើអ្នករស់នៅបែបអាណា​ធិបតេយ្យក្នុង បរិវេណដីស្ថានីយ៍រថភ្លើងក្នុងក្រុងបាត់ដំបងក្នុងនោះបាន​នាំពួកគាត់ចំនួន ១៨នាក់ប្រុសមកកាន់ស្នងការដ្ឋាន ដើម្បីសាកសួរនិងពិនិត្យ​ទឹកនោមរបស់ពួកគាត់ស្វែងរកសារធាតុញៀន​ ។ តាមការសាកសួរ និងលទ្ធផលក្រោយពិនិត្យទឹកនោមរួចឃើញថា ពួកគាត់ទាំង១៨នាក់សុទ្ធតែមានផ្ទុកនូវសារធាតុញៀននៅក្នុងទឹកនោមពោលគឺជាអ្នកប្រើប្រាស់គ្រឿ​ងញៀន ។

សូមបញ្ជាក់ជូនថា នៅក្នុងបរិវេណដីខាងលើនេះមានអ្នករស់នៅមួយចំនួនគឺរស់នៅតាមបែបអាណាធិបតេយ្យ ដោយការប្រមូលផ្តុំគ្នាប្រព្រឹត្តិនូវសក​ម្មភាពល្មើសផ្សេងៗ និងបង្កនូវជម្លោះទាស់ទែងរហូតមានករណីហិ-ង្សាបណ្តាលឱ្យមានមនុស្សស្ល-ាប់ទៀត​ផង ។ លើសពីនេះមានការប្រព្រឹត្តិនូវ បញ្ហាគ្រឿងញៀន ការជួញដូរ ការ​ប្រើប្រាស់ ដែលសកម្មភាពនេះបានបង្កជាការលំបាកឬបង្កការភ័យខ្លាចដល់អ្នករស់នៅដោយត្រឹមត្រូវនៅជិត​នោះ ហើយពេលកន្លងមកសមត្ថកិច្ចនគរបាលក៏ធ្លាប់ចុះទៅប្រមូលយកពួកគាត់មកអប់រំណែនាំ និងបាន​ ចាត់វិ​ធាន​ការតាមផ្លូវច្បាប់លើពួកគាត់ជាបន្តបន្ទាប់ក្នុងករណីរកឃើញនូវបទល្មើស​ព្រហ្មទ័ណ្ឌណាមួយ ជាហេតុនាំឱ្យស្ថានភាពនៅទីនោះស្ងប់ស្ងាត់បានមួយរយៈ ប៉ុន្តែបន្ទាប់ក្រោយមកសកម្មភាពនេះក៏បានលេចឡើងវិញ ដែលចាំបាច់សមត្ថកិច្ចនគរបាលត្រូវបន្តអនុវត្តវិធានការបែបនេះជាបន្តទៀត។

ពេលនេះអ្នកមានលទ្ធផលវិជ្ជមាននៃសារ​ធាតុញៀនពួកគាត់ទាំង១៨នាក់សមត្ថកិច្ចនគរបាល ត្រូវរៀបចំសំ​ណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត​បាត់​ដំ​បងដើម្បីអនុវត្តទោសទៅតាមផ្លូវ​ច្បាប់៕សហការី

Processed with Rookie Cam
Processed with Rookie Cam
Processed with Rookie Cam

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *