ខេត្តព្រៃវែង: នាព្រឹកថ្ងៃអាទិត្យ ទី០១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានយុវជនគណបក្សខេត្ត និងឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិទ្យាសាស្ត្រកុំព្យូទ័រ និងចូលរួមកិច្ចប្រជុំបូកសរុបសកម្មភាពការងារគណៈកម្មាធិការគណបក្សខេត្ត ឆ្នាំ២០២៥ ការផ្សព្វផ្សាយរបាយការណ៍ស្ដីពីសភាពការណ៍ទូទៅការងារគណបក្ស ឆ្នាំ២០២៥ និងទិសដៅការងារ ឆ្នាំ២០២ របស់គណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណៈកម្មាធិការគណបក្ស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង អនុប្រធាន គណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង។
ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់÷ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពាមជរ ឯកឧត្តម អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តម ប្រធាន អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ឯកឧត្តម ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង ប្រធានគណៈកម្មាធិការ២៧៨ ខេត្តព្រៃវែងឯកឧត្តម អនុប្រធាន និងសមាជិកគណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈកម្មការ ខ.១៨, ខ.២៦, ខ.២៧ ប្រធានក្រុមការងារចលនាគ្រូបង្រៀន ប្រធានក្រុមការងារចលនាគ្រូពេទ្យ ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សក្រុង ស្រុក ឃុំ សង្កាត់ និងមេឃុំ ចៅសង្កាត់ ព្រមទាំងសមាជិក សមាជិកាបក្ស សរុបចំនួនប្រមាណ ៤៣៣រូប។

