ខេត្តព្រៃវែង: នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងស្រុកបាភ្នំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមគ្រូពេទ្យស្មគ្រ័ចិត្ត ស សុខា ដែលប្រព្រឹត្តិទៅនៅបរិវេណទីលានបាល់ទាត់ ស្រុកបាភ្នំ ស្ថិតក្នុងភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី:ឯកឧត្តម អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ អគ្គនាយក អគ្គនាយករង ក្រសួងមហាផ្ទៃ ប្រតិភូអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបីខេត្ត ប្រធានពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត អភិបាល ក្រុង ស្រុកទាំង១៣ ប្រធាន អនុប្រធាន ក្រុមការងារចុះជួយថ្នាក់ស្រុក ប្រធាន អនុប្រធានទី១ ក្រុមការងារចុះជួយឃុំ ក្រុមប្រឹក្សាស្រុក កងកម្លាំងទាំង៤ថ្នាក់ស្រុក ស្មៀនឃុំ ជំនួយការឃុំ មេភូមិ នាយកសាលា លោកគ្រូ អ្នកគ្រូ ក្រុមគ្រូពេទ្យស្រុក មន្រ្តីរាជការស្រុកបាភ្នំ យុវជន ស.ស.យ.ក ក្រុមយុវជនអភិវឌ្ឍន៍ យុវជនកាកបាទក្រហមកម្ពុជា យុវជនទ្ធិឫនិងលោកយាយ លោកតា អ៊ុំមីងមាបងប្អូនប្រជាពលរដ្ឋ សរុបចំនួនប្រមាណ ៤.១៥០រូប។
ក្នុងនាមរដ្ឋបាលខេត្ត និង ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ដែលបានឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ និងរៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមកពិនិត្យ ព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងស្រុកបាភ្នំនាពេលនេះ។

