ឯកឧត្តម សុខ លូ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង

(បាត់ដំបង) :នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបន្តអញ្ជើញត្រួតពិនិត្យស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ មន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង និងណែនាំឱ្យបន្តយកចិត្តទុកដាក់ក្នុងការជួយសម្របសម្រួលបងប្អូនពលករដែលវិលត្រឡប់ពីប្រទេសថៃមកស្រុកកំណើតវិញផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *