ឧត្តមសេនីយ៍ត្រី​ សៀ​ ទីន ដឹកនាំកម្លាំង អញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ព្រមទាំង​ថវិកា និងសម្ភារៈប្រើប្រាស់មួយចំនួន ជូនដល់គ្រួសារយោធិនទាំង ៦គ្រួសារ ដែលទាហានថៃបានចាប់ខ្លួន

(សៀមរាប)​: នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ត្រី​ សៀ​ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកម្លាំង អញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ព្រមទាំង​ថវិកា និងសម្ភារៈប្រើប្រាស់មួយចំនួន ជូនដល់គ្រួសារយោធិនទាំង ៦គ្រួសារ ដែលទាហានថៃបានចាប់ខ្លួន​ដោយខុសច្បាប់ មិនទាន់ដោះលែង ក្នុងសមរភូមិទិសទី១ ខេត្តព្រះវិហារ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលមានទីលំនៅក្នុងខេត្តសៀមរាប៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *