លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចវប្រតិបត្តិការប្រចាំខែកុម្ភះ ឆ្នាំ២០២៦ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ ដល់កងកម្លាំងនគរបាលក្រោមឱវាទ

ខេត្តបន្ទាយមានជ័យ៖ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចវប្រតិបត្តិការប្រចាំខែកុម្ភះ ឆ្នាំ២០២៦ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ ដល់កងកម្លាំងនគរបាលក្រោមឱវាទ។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងផែនការងារសេនាធិការ បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលកិច្ចប្រត្តិការកន្លងមក។លោកក៏បានថ្លែងនូវការកោតសរសើ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលផែនជំនាញ អធិការដ្ឋាននគរបាលក្រុង/ស្រុក និងបណ្តាអង្គភាពចំណុះទាំងអស់ ទើបបានទទួលលទ្ធផលគួរជាទីមោទនៈ។ ទន្ទឹមគ្នានោះលោកក៏បានធ្វើការណែនាំ បច្ចេកទេស និងកិច្ចការចាំបាច់ដល់កងកម្លាំងទាំងអស់សម្រាប់យកទៅអនុវត្តសម្រាប់ខែបន្ទាប់ផងដែរ។

ដើម្បីធានាបានស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញទិសដៅអនុវត្តដល់កម្លាំងនគរបាលទាំងអស់ដូចតទៅ៖
¬-ត្រូវបន្តយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ
-ត្រូវទប់ស្កាត់រាល់ព័ត៌មានបំពុលសង្គម ដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិ និងចាត់វិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់
-សហការស្រាវជ្រាវ ទប់ស្កាត់ លប់បំបាត់ទីផ្សារទទួលផលចោរកម្ម ទីតាំងទទួលបញ្ជាំ និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ
-បន្តស្រាវជ្រាវទប់ស្កាត់ អំពើរជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឆ្លងដែនខុសច្បាប់
-ពង្រឹងទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ ក្មេងទំនើង និងបទល្មើសជួញដូរគ្រឿងញៀន នៅតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាព
-បន្តរឹតបន្តឹងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកទូទាំងខេត្ត តាមខ្លឹមសារអនុក្រឹត្យលេខ៣៩ អ.ន.ក្រ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាបបំផុត
-បង្កើនការគ្រប់គ្រង ការចុះបញ្ជីធ្វើសំរង់ស្ថិតិប្រជាពលរដ្ឋ និងជនបរទេស ស្នាក់នៅអចិន្ត្រៃយ៍ ស្នាក់នៅបណ្តោះអាសន្នតាមបណ្តាក្រុង/ស្រុក
-ពង្រឹងការយាមល្បាត វេនប្រចាំបញ្ជា២៤ម៉ោង និងត្រៀមកម្លាំង សម្ភាៈ មធ្យោបាយ ដើម្បីអន្តរាគមន៍ដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ពិសេសគ្រោះធម្មជាតិ និងករណីអគ្គីភ័យដែលអាចកើតមានជាយថាហេតុ
-ត្រូវពង្រឹងកិច្ចសហការល្អជាមួយស្ថាប័នពាក់ព័ន្ធ និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *