រដ្ធបាលខេត្តកំពង់ចាម សេចក្តីជូនដំណឹងស្តីពី ការប្រារព្ធទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ ២២កុម្ភៈ

ខេត្តកំពង់ចាម: នៅថ្ងៃចន្ទ ៧កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ធបាលខេត្តកំពង់ចាម សេចក្តីជូនដំណឹងស្តីពី ការប្រារព្ធទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ ២២កុម្ភៈ

អនុវត្តមានសា​រាចរ​ណែនាំ លេខ០០១ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ ស្ដីពី ការរៀបចំចាត់តាំងថ្ងៃប្រារព្វទិវាជាតិបង្ការ និងពន្ធអគ្គីភ័យ។

រដ្ធបាលខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាបជូនដល់សាធារណ:ជនមេត្តាជ្រាបថា៖ រដ្ធបាលកំពង់ចាម តែងតែប្រារព្វទិវាជាតិបង្ការនិងពន្ធត់អគ្គីភ័យជារៀងរាល់ឆ្នាំ។ ឆ្នាំនេះ រដ្ធបាលខេត្តកំពង់ចាម នឹងចាត់តាំងប្រារព្វ​ទិវា​នេះ ជាទ្រង់ទ្រាយធំ នៅក្នុងបរិវេណសាលាខេត្តកំពង់ចាម ក្រោម​អធិបតីភាព ដ៍​ខ្ពង់ខ្ពស់ ​របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ: អភិបាល​ខេត្តកំពង់ចាម ក្នុងរូបភាពជាលំហាត់សមយុទ្ធ ដើម្បីសាកល្បងប្រកាសអាសន្នផងដែរ។

ការប្រារព្វទិវា និងការធ្វើលំហាត់សាកល្បងនេះ នឹងបង្កឲ្យមានផ្សេង សំឡេងបន្លឺសឹរ៉ែន និងការបិទផ្លូវមួយផ្នែក  រយ:ពេលខ្លីនៅជុំវិញសាលាខេត្ត.។

រដ្ធបាលខេត្តកំពង់ចាម សូម​ការយោគយល់ និងអាធ្យាស្រ័យពីសំណាក់បងប្អូនសាធារណ:ជនដែលធ្វើដំណើរឆ្លងកាត់និងរស់នៅប្រកបមុខរបរនៅតំបន់នេះ៕

❤️​❤️​🙏 អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណ:ជនទាំងអស់មេត្តាទទួលជ្រាប និងសូមកុំមានការផ្អើល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *