ដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ “សាមគ្គីដើម្បីទីក្រុងស្អាត”

(ភ្នំពេញ) : ក្រោយពីមានការកែទម្រង់លើ ការគ្រប់គ្រង ការដឹកជញ្ជូនសំរាម ឃើញថានៅរាជធានីភ្នំពេញ បានកើនឡើងនូវបរិមាណសំរាមគួរឱ្យកត់សំគាល់ ដោយពីមុន ការប្រមូលដឹកជញ្ជូនសំរាមបានត្រឹមតែ៣០០០តោន ក្នុងមួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែមកដល់ពេលនេះ ពោលគឺបរិមាណសម្រាម បានកើនឡើងរហូតទៅដល់ ៤១០០តោនក្នុងមួយថ្ងៃ តែទោះបីកើនឡើងបែបនេះក៏មិនបានធ្វើឱ្យរាជធានីភ្នំពេញមានគំនរសំរាមដូចមុនទៀតទេ។

នេះបើតាមការលើកឡើងរបស់ឯកឧត្ដមហួត ហៃ អភិបារងរាជធានីខណៈឯកឧត្ដម អញ្ជើញជាតំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ “សាមគ្គីដើម្បីទីក្រុងស្អាត” នាព្រឹកថ្ងៃអាទិត្យទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅបរិវេណសួនច្បារតេជោមាស តេជោយ៉ត ខណ្ឌដូនពេញ។ ពិធីនេះ បានបែងចែកក្រុមការងារជា៣ក្រុម ដែលមានប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញបានរចូលរួមដើម្បីសម្អាតអនាម័យបរិស្ថាន នៅសួនច្បារមាត់ទន្លេ និងសួនច្បារនានាផងដែរ។

ឯកឧត្ដម ហួត ហៃ បានមានប្រសាសន៍ទៀតថា៖កម្មវិធីនេះធ្វើឡើង ក្នុងគោលបំណងសម្អាតរាជធានីភ្នំពេញ ឱ្យកាន់តែស្អាតល្អ មានអនាម័យ បរិស្ថានល្អ ទោះបីរាជធានីភ្នំពេញ មានអនាម័យបរិស្ថានល្អប្រើសើរមួយកំរិតហើយក្តី។ កម្មវិធីនេះដែរក៏មានបំណងដើម្បីបញ្ជ្រាបនូវការយល់ដឹងទៅដល់ប្រជាពលរដ្ឋឱ្យចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ទៅតាមម៉ោង តាមពេលដែលរដ្ឋបាលរាជធានីភ្នំពេញបានកំណត់។ ឯកឧត្ដមរំលឹកដែរថា៖នៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួន ហូបនៅទីណាពួកគាត់ទុកសំរាមចោលនៅទីនោះ បើទោះបីយើងបានដាក់ធុងសំរាមរាប់រយធុងនៅជិតពួកគាត់ក៏ដោយ។

ឯកឧត្ដម ហួត ហៃ បានបន្ថែមថា៖ ពិធីនេះដែរ ធ្វើឡើងក្នុងបំណង ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បានចូលរួមក្នុងការទុកដាក់ ការបញ្ចេញសម្រាមឱ្យបានត្រឹមត្រូវ ទៅតាមម៉ោងពេល ធ្វើយ៉ាងណាភ្នំពេញរបស់យើងមានអនាម័យល្អ សមជារាជធានីដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ហួត ហៃ ក៏បានបញ្ជាក់ផងដែរថា ដើម្បីឱ្យរាជធានីភ្នំពេញមានអនាម័យ បរិស្ថានល្អ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការកែទម្រង់ជាច្រើនរហូតមានការកែទម្រង់ពីក្រុមហ៊ុនដឹកសំរាមតែមួយ ដាច់មុខមកជាការប្រមូលសម្រាមដោយមានការប្រកួតប្រជែងគ្នារហូត ៣ក្រុមហ៊ុន។ ឯកឧត្តមក៏បានបញ្ជាក់បន្ថែមថា៖ ពីមុននៃការកែទម្រង់ ការដឹកជញ្ជូនសំរាមនៅរាជធានីភ្នំពេញ យើងប្រមូលសំរាមបានត្រឹមតែ៣០០០តោនក្នុងមួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែមកដល់ពេលនេះគឺបរិមាណសម្រាមបានកើនឡើងរហូតទៅដល់ ៤១០០តោនក្នុងមួយថ្ងៃក៏ប៉ុន្តែមិនបានធ្វើឱ្យរាជធានីភ្នំពេញមានការកកស្ទះនិងមានគំនរសំរាមដូចមុនទៀតនោះទេ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *