(បន្ទាយមានជ័យ)៖ដោយមានការយកចិត្តទុក្ខដាក់ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២៦ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រួមជាមួយ លោកឧត្តមសេនីយ៍ត្រី ស្នងការរង ព្រមទាំងសហការីបានចុះសួសុខទុក្ខ និងនាំយកថវិកាចំនួន ៣,០០០,០០០រៀល (បីលានរៀល) កន្ត្រោកផ្លែឈើ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ ប្រគល់ជូនដល់ លោកវរសេនីយ៍ឯក មាស ប្ញទ្ធី ស្នងការរង បានឈរជើងនៅសមរភូមិភូមិជោគជ័យ រងគ្រោះដោយផ្សែងពុលរបស់កងទ័ពឈ្លានពានសៀម ក្រោយមកបានសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកព្រះនេត្រព្រះ និងបានបន្តទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ រាជធានីភ្នំពេញ ក្រោយពីបានធូស្បើយ ក៏បានវិលត្រឡប់មកសម្រាកនៅគេហដ្ឋានវិញ ភូមិ តាគង់ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប។
ក្នុងឱកាសនោះផងដែរលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ បានពាំនាំការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ និងរូបលោកផ្ទាល់សូមជូនពរឲលោកឆាប់ជាសះស្បើយ និងឆាប់បានត្រលប់មកបម្រើការងារនៅក្នុងអង្គភាពវិញ ។
ជាចុងក្រោយលោកវរសេនីយ៍ឯក មាស ប្ញទ្ធី ស្នងការរង និងក្រុមគ្រួសារ បានថ្លែងគោរពអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ និងលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ដែលតែងតែគិតគូរនិងយកចិត្តទុកដាក់ដល់រូបលោកនិងសូមគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការ និងលោកឧត្ដមសេនីយ៍ទោ ស្នងការ និងក្រុមគ្រួសារជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខ: ពលៈកុំបីឃ្លៀងឃ្លាតឡេីយ៕

