ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​បានឧបត្ថម្ភ សម្ភារៈបរិក្ខារគ្រឿងឧបភោគបរិភោគ ដល់កងកម្លាំងវរសេនាតូចការពារព្រំដែនគោកទាំង៤ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ​): នៅថ្ងៃទី ០៥ ខែ មករា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា បានចាត់តំណាងឱ្យ ឯកឧត្តម​ គង់​ វិមាន​ អគ្គលេខាធិការ​ នៃអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​ឯកឧត្ដម​ ឧត្ដមសេនីយ៍​ឯក​ សម​ វណ្ណ​វីរៈ​ អគ្គ​ស្នង​ការ​រង​នគរបាល​ជាតិ​តំណាង​ដ៏ខ្ពង់ខ្ពស់​របស់​ ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គ​ស្នង​ការ​នគរបាល​ជាតិ រួមជាមួយ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងទទួលផែនការងារសេនាធិការ តំណាងឱ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បាន​ប្រគល់ទទួល សម្ភារៈបរិក្ខារគ្រឿងឧបភោគបរិភោគ ដើម្បីប្រគល់ជូន ដល់​កម្លាំង​នគរបាលកងកម្លាំងវរសេនាតូចការពារព្រំដែនគោកទាំង៤ (វរ ៨០៧, ៩១១, ៨៩១, ៨១៥) ដែលកំពុងឈរជើងការពារបូរណភាពទឹកដីក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ។

សម្ភារៈបរិក្ខារនិងគ្រឿងឧបភោគបរិភោគរួមមាន:
១-តង់ចំនួន ៨០តង់
២-អង្ករចំនួន ១២តោន
៣-មីជាតិចំនួន ៤០០កេស
៤-ទឹកត្រីចំនួន ២០០យួរ
៥-ទឹកសុទ្ធចំនួន ៤០០០យួរ
ក្នុងនោះមួយវរសេនាតូចការពារព្រំដែនគោកទទួលបាន -តង់ចំនួន ២០តង់ -អង្ករចំនួន ៣តោន -មីជាតិចំនួន ១០០កេស -ទឹកត្រីចំនួន ៥០យួរ -ទឹកសុទ្ធចំនួន ១០០០យួរ

ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជួសមុខឱ្យកងកម្លាំងវរសេនាតូចការពារព្រំដែនគោកទាំង ៤ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី ដែលបាន ឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ ដល់កងម្លាំងវរសេនាតូចការពារព្រំដែនគោកទាំង៤ ក្នុងកិច្ចការការពារបូរណៈភាពទឹកដី ។ សូមគោរពជូនពរដល់ ឯកឧត្ដម និង រួមសហការីទាំងអស់ ជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន ជោគជ័យគ្រប់ភារកិច្ច និងជួបប្រទ:តែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *