រដ្ធបាលស្រុកសុីធរកណ្ដាលខេត្តព្រៃវែង នៅថ្ងៃពុធ ទី៤ ខែកុម្ភ: ឆ្នាំ២០២៦ សេចក្ដីជូនដំណឹង ស្ដីពី ការរក្សាសុវត្តិភាពបង្កាការពារគ្រោះអគ្គីភ័យកុំឲ្យកើតមានឡើងក្នុងស្រុកសុីធរកណ្ដាល នារដូវប្រាំង។
👉រដ្ធបាលស្រុកសុីធរកណ្ដាល សូមជម្រាបជន ដំណឹង ដល់បងប្អូនប្រជាពលរដ្ធដែលរស់នៅក្នុងស្រុកសុីធរកណ្ដាល ទាំងអស់ឲ្យបានជ្រាបថា: ដើម្បីចូលរួមរក្សាសុវត្ថិភាពបង្កាការពារគ្រោះអគ្គីភ័យក្នុងស្រុកសុីធរកណ្ដាល នារដូវប្រាំងឆ្នាំ២០២៦នេះខណ:ពេលដែលអាកាសធាតុ កំពុងតែធ្លាក់ខ្យល់ និងក្ដៅស្ងួតហួតហែង ងាយនិងបណ្ដាលឲ្យមានករណីអគ្គីភ័យកើតឡើងជាយថាហេតុនៅក្នុងស្រុកសុីធរកណ្ដាល ដូចនេះរដ្ធបាលស្រុកសុីធរកណ្ដាល សូមធ្វើការណែនាំដូចខាងក្រោម៖
១👉នៅគ្រប់ទីវត្តអារាម ទីកន្លែងគោរពសក្ការ:បូជា សហគ្រាស ផ្សារ គេហដ្ឋន និងទីកន្លែងរមនីយ៍ដ្ធាននានា ព្រមទាំងបងប្អូនប្រជាពលរដ្ធ ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះដើមហេតុដែលអាចបង្កើតឲ្យមានគ្រោះអគ្គីភ័យដូចជា៖
ភ្លើង ចង្ក្រាន ភ្លើងចង្កៀង ភ្លើងធូបភ្លើងទៀន ការតភ្ជាប់ ឫប្រើចរន្ដអគ្គីសនីមិនត្រឹងត្រូវតាម លក្ខណ:បច្ចេកទេស ការទុកដាក់ប្រេងឥន្ទន:ឧស្ម័នចំហេះ វត្ថុងាយឆេះ ឫងាយផ្ទុះឆេះ.ល.។
ដោយត្រូវពិនិត្យឲ្យបានហ្មត់ចត់បង្ការកុំឧ្យមានការឆេះរាដាលបង្កើតជាគ្រោះអគ្គីភ័យដែលធ្វើឲ្យបាត់បង់ទាំងទ្រព្យសម្បត្តិ និងអាចបង្ករគ្រោះថ្នាក់ដល់អាយុជីវិតខ្លនឯងនិងអ្នកដទៃ..!
២👉ហាមដាច់ខាតចំពោះសកម្មភាពដុតគល់ចញ្រាំង នៅតាមវាលស្រែក្បែរៗភូមិ ដែលអាចរាដាលបង្ករគ្រោះថ្នាក់ដល់ផ្ទះរបស់ប្រជាពលរដ្ធ..!
៣👉ហាមដាច់ខាតចំពោះការបង្ហោះគោម និងការអុជកាំជ្រូចគ្រប់ប្រភេទនៅគ្រប់ទីកន្លែង ដោយគ្នានការអនុញ្ញាតទប់ស្កាត់..!
៤👉អាជ្ញាធរមលដ្ធាន និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវត្រៀមរៀបចំមធ្យោបាយឲ្យបានគ្រប់គ្រាន់ក្នុងការបង្ការសង្រោះជាបន្ទាន់ក្នុងករណីកើតមានឡើងជាយថាហេតុ នូវអគ្គីភ័យក្នុងមូលដ្ធាន របស់ខ្លួន និងត្រូវចាត់វិធានការឲ្យបានមុឺងម៉ាត់ បំផុតចំពោះបុគ្គល និងម្ចាស់ទីតាំងណាដែលបង្កការអុជកាំជ្រូច និងបង្ហោះគោមបណ្ដាលឲ្យមានអគ្គីភ័យកើតឡើងត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ចំពោះកំហុសដែលខ្លួនបានប្រព្រឹត្ត៕
សូមអានសេចក្ដីជូនដំណឹងរបស់ រដ្ធបាលស្រុកសុីធរកណ្ដាល មានដូចខាងក្រោម៖

