ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ជំរុញដល់មន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធត្រូវបន្តខិតខំអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនដើម្បីធានាដល់ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ!

(ព្រៃវែង) ៖ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បានបានមានប្រសាសន៍ជំរុញណែនាំដល់មន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធទាំងអស់នៅក្នុងមូលដ្ឋាននៃខេត្តព្រៃវែង ត្រូវខិតខំពង្រឹងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យអស់កម្លាំងកាយចិត្តធ្វើយ៉ាងណាដើម្បីធានាដល់ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែង ឲ្យបានទាន់ពេលវេលា ដែលជាតម្រូវការចាំបាច់ដល់ប្រជាពលរដ្ឋដែលគាត់មកទទួលសេវាសាធារណៈទាំងអស់នោះ។ ដោយការលើកឡើងនេះគឺនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួម លោក ហុី ធួក អភិបាលរងខេត្ត តំណាង ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាក៏បានណែនាំបន្ថែមទៀតថាសូមឲ្យអាជ្ញាធរមានសមត្ថកិច្ចត្រូវពង្រឹងអនុវត្តនៅគោលនយោបាយភូមិឃុំមានសុវត្ថិភាពដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់។ ជាពិសេសការបង្ការទប់ស្កាត់ បញ្ហាគ្រឿងញៀន និងក្មេងទំនើងនៅតាមមូលដ្ឋាឲ្យមានបសិទ្ធភាពខ្ពស់។

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តក៏បានអនុម័តទៅលើខ្លឹមសារមួយចំនួនមាន៖១- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត
២- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២៥ និងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៦ និងទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្តព្រៃវែង
៣- ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ប្រចាំឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង
៤-សេចក្តីរាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត:
-ការិយាល័យប្រជាពលរដ្ឋ
-គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត
៥- បញ្ហាផ្សេងៗ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *