អភិបាលខេត្តព្រៃវែង សូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះ ក្រុមគ្រួសារនៃសព លោកវរសេនីយ័ត្រី លី ព្រឿង

(ព្រៃវែង) : ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង តាងនាមក្រុមប្រឹក្សាខេត្ត គណ:អភិបាល​ខេត្ត ថ្នាក់នាំដឹកនាំ មន្ដ្រីរាជការ កងកម្លាំង​ប្រដាប់​អាវុធ​ក្នុង​ខេត្តព្រៃវែង យើងខ្ញុំពិតជាមានក្ដីរន្ធត់ក្ដុកក្ដួលរំជួលចិត្តដ៍ក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព ចំពោះដំណឹងមរណភាពរបស់ លោកវរសេនីយ៍ត្រី លី ព្រឿង បម្រើការងារនៅកងស្ថាបនាផ្លូវថ្មល់លេខ៧១៤ ដែលបានទទួលមរណភាពនៅថ្ងៃអាទិត្យ ១៤កើត ខែមាឃ ឆ្នាំ​ម្សាញ់ សប្តស័ក ព ស. ២៥៦៩ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ​២០២៦ វេលាម៉ោង៣. ៤៥ នាទី​រសៀល ក្នុងជន្មាយុ៦៨ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍។

ក្នុងវេលាប្រកបដោយសេចក្ដីទុក្ខព្រួយដ៍ក្រៀមក្រំនេះ យើងខ្ញុំសូមចូលរួមរំលែកមរណទុក្ខ ចំពោះបាត់បង់ដ័ធំធេង ដោយសេចក្ដីអាឡោះអាល័យជាទីបំផុតរកអ្វីប្រៀបផ្ទឹមពុំបាន នូវសមាជិកក្រុមគ្រួសារជាទីស្រលាញ់ដ៍ជ្រាលជ្រៅ ដែលខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ អស់កម្លាំងចិត្ត ប្រាជ្ញា​ស្មារតី តស៊ូ ពុះពារចិញ្ចឹមបីបាច់ថែរក្សាផ្គត់ផ្គង់ទំនុកបម្រុងសព្វបែបសព្វយ៉ាង​ដល់​ក្រុម​គ្រួសារ ព្រមទាំងផ្ដល់នូវឱវាទអប់រំទូន្មាន ភាពកក់ក្ដៅ និងសេចក្ដីស្រលាញ់ដ៍ធំធេងមិនអាចកាត់ថ្លៃដល់ក្រុមគ្រួសារ។

ស្ថិតក្នុងសមានទុក្ខដ៍សោកសង្រេងយ៉ាងក្រៃលែងនេះ  យើងខ្ញុំសូមលំឱនកាយវាចាចិត្តលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះតេនត្រ័យ វត្ថុ​ស័ក្តិ​សិទ្ធ​ក្នុង​លោក និងតេជ: បាមី នៃព្រះពុទ្ធ ព្រះធម៌ព្រះសង្ឃតាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ត្រី លី ព្រឿង សូមបានទៅកាន់ឋានបរសុខ សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សាររំលែកមរណទុក្ខ🙏🙏

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *