អភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាខេត្តព្រៃវែង

(ព្រៃវែង) : នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈ អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាខេត្តព្រៃវែង ឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅការងារ ឆ្នាំសិក្សា២០២៥-២០២៦ ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្ត។

ពិធីនេះមានការនិមន្ត អញ្ជើញចូលរួមពី: ព្រះសង្ឃ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រតិភូតំណាងក្រសួងអប់រំ យុវជន និងកីឡា លោកនាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក ទាំង១៣ អង្គការដៃគូអភិវឌ្ឍវិស័យអប់រំ ប្រធានការិយាល័យអប់រំក្រុង-ស្រុក នាយកសាលា លោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំជាច្រើនរូបផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *