មន្ទីរអប់រំយុវជន និងកីឡាខេត្តព្រៃវែង បើកសន្និបាតបូកសរុប វាយតម្លៃការងារអប់រំយុវជន និងកីឡា ឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅការងារ ឆ្នាំសិក្សា២០២៥-២០២៦

(ព្រៃវែង) ៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង បានរៀបចំពិធីបើក សន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ក្រោមអធិបតីភាពលោកជំទាវ ទន់ អ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ ហ៊ន់ សុធារី អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែងនៅសាលប្រជុំមន្ទីរអប់រំខេត្ត។

ក្នុងឱកាសនោះ លោក ប៉ាវ សុធីរ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឡើងធ្វើរបាយការណ៍ដោយបានគូសបញ្ជាក់វាស សន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡា មានរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០ ខែមករា ឆ្នាំ២០២៦ ប្រារព្ធឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារប្រចាំឆ្នាំធៀបទៅនឹងទិសដៅដែលបានដាក់ចេញក្នុងសន្និបាតកន្លងមក ការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ យុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ និងជាវេទិកាសម្រាប់ពិគ្រោះយោបល់ រកឱ្យឃើញបញ្ហាប្រឈមនានាដែលជាឧបសគ្គរារាំងដល់ការសម្រេច៤ចំណុច ចំណុចគោលដៅ ហើយត្រូវលើកឡើងនូវវិធានការជាក់ស្តែងមួយចំនួនយកមកពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយពាក់ព័ន្ធ និងការធ្វើបទបង្ហាញទាំងអនុវិស័យទាំង៦។
លោកប្រធានមន្ទីរបានបន្តទៀតថា សន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ និងផ្តល់ការអនុវត្តភាពសម្រាប់មន្ទីរអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំថ្នាក់ក្រុង/ស្រុក សាលារៀន មន្ទីរពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា ពិភាក្សាពីការបំពេញការងារកំណត់ពីបញ្ហាប្រឈម និងឯកភាពលើសកម្មភាពចាំបាច់មួយចំនួន។
ថ្លែងក្នុងឱកាសបើកសន្និបាត លោកជំទាវ ទន់ អ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់នូវការណែនាំដ៏ខ្ពង់ខ្ពស់ដល់អង្គសន្និបាតទាំងមូលឱ្យចូលរួមពិភាក្សាគ្នាឱ្យបានផុសផុលបំផុត អាទិភាពទី១) ការពង្រឹងអភិបាលកិច្ចសាលារៀន៖ នៅមត្តេយ្យសិក្សា ត្រូវពង្រឹងសាលាមត្តេយ្យសិក្សាដែលមានស្រាប់ ដោយផ្តោលើមត្តេយ្យស្តង់ដា និងការបណ្តុះបណ្តាលមត្តេយ្យឱ្យមានគុណភាព ជាពិសេសម្តេយ្យសិក្សាសហគមន៍។ នៅកម្រិតបឋមសិក្សា ផ្តោតលើកញ្ចប់អំណាន់ដំបូង និងគណិតវិទ្យាថ្នាក់ដំបូង ការបង្រៀនភាសាបរទេស ការដោះស្រាយកង្វះគ្រូនៅតំបន់ជួបការលំបាក សុខភាព និងអាហារូបត្ថម្ភរបស់សិស្ស និងភាពក្រីក្រ។ នៅកម្រិតមធ្យមសិក្សា ពង្រឹងគុណភាពអប់រំ កាត់បន្ថយអត្រាត្រួតថ្នាក់ អត្រាបោះបង់ការសិក្សា និងបន្តធ្វើកំណែទម្រង់សលារៀនដោយផ្តោតជាសំខាន់លើ “សាសារៀនគំរូ” ជាពិសេសការពង្រឹងសាលារៀនគំរូដែលមានស្រាប់ និងពង្រីកសាលារៀនធម្មតាឱ្យក្លាយជាសាលារៀនគំរូ។ លោកជំទាវធ្វើការកោតសរសើរចំពោះថ្នាក់ដឹកនាំ បុគ្គលិកអប់រំ គ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ វិស័យអប់រំ មន្ទីរ/វិស័យពាក់ព័ន្ធរដ្ឋបាលក្រុង ស្រុក អាជ្ញាធរមូលដ្ឋាន វិស័យឯកជន សប្បុរសជន និងសហគមន៍ ដែលបានសហការ និងគាំទ្រសកម្មភាពដល់ការអភិវឌ្ឍន៍វិស័យឧបត្ថម្ភ គាំទ្រសម្ភារៈថវិកា និងបច្ចេកទេសដល់វិស័យអប់រំបន្តទៀត ដើម្បីជាឧត្តមប្រយោជន៍ដល់កុមារ និងយុវជនកម្ពុជាគ្រប់រូប និងសូមប្រកាសបើកសន្និបាតបូកសរុប និងវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ចាប់ពីពេលនេះតទៅ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *