(កំពង់ចាម) :នៅព្រឹកថ្ងៃទី២៨ ខែ មករា ឆ្នាំ ២០២៦នេះ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម អមដំណើរដោយលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានប្រតិតបត្តិសាខា រួមជាមួយលោកជំទាវអនុប្រធានកិត្តិយស និងប្រតិតបត្តិ និងសមាជិការ អញ្ជើញចុះសួរសុខទុក្ខ ភរិយាវីរៈកងទ័ពជួរមុខ ឈ្មោះ ស៊ាន ហឿន ឈរជើងនៅប្រាសាទខ្នារ ខេត្តឧត្តរមានជ័យ មានភរិយាឈ្មោះ កាន ស្រីមុំ អាយុ ៣១ឆ្នាំ រស់នៅភូមិតាត្រាវ ឃុំជីរោ២ ស្រុកត្បូងឃ្មុំ ខេត្តត្បងឃ្មុំ ដែលបានឆ្លងទន្លេដោយវះកាត់បានកូនស្រី ១នាក់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដោយសេវាព្យាបាល និងសម្រាលជាបន្ទុកមន្ទីរពេទ្យ។
ក្នុងឱកាសនោះដែរ លោកជំទាវប្រធានកិត្តិយស និងសហការី បាននាំយកថវិកា ឧបត្ថម្ភជូន ចំនួន ៥០០,០០០រៀល និងទឹកដោះគោរស្រស់ សម្ភារ: មាតា ទារក មួយចំនួន និងលោកជំទាវ កុល ធារិន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម ថវិកាចំនួន ៤០០,០០០រៀលផងដែរ។

