ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ផ្ញើសារគោរពជូនពរលោកជំទា កែ សួនសុភី ស សុខា ក្នុងឱកាសចម្រើនជន្មាយុ

(ព្រៃវែង) : ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង តាងនាមក្រុមប្រឹក្សាខេត្ត គណ:អភិបាល​ខេត្ត កងកម្លាំង​ប្រដាប់វុធ មន្ដ្រីរាជការ ប្រជាពលរដ្ធក្នុងខេត្តព្រៃវែង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំង​ភរិយា ខ្ញុំសូមអនុញ្ញាតចូលរួមសម្ដែងនូវអំណរសាទរឥតឧបមា ប្រកបដោយទឹកចិត្តនិងមនោសញ្ចោតនារីករាយក្រៃលែង គោរព​ជនចំពោះលោកជំទាវ កែ​ សួន​សុភី ស សុខា ក្នុងឱកាសគម្រប់ខួបចម្រើនជន្មាយុ នាថ្ងៃ២២ ខែមករា ឆ្នាំ២០២៦នេះ។

ក្នុងឱកាសដ៍ឧត្តុង្គឧត្តមនេះ ខ្ញុំសូមសម្ដែងនូវអំណរសាទរ និងគោរពកោតសរសើរដ៍ស្មោះចំពោះ លោកជំទាវ ដែលជានិច្ចកាល តែងយកអស់កម្លាំងកាយ និងប្រាជ្ញា ស្មារតី ចូលរួមចំណែកក្នុងការលើកកម្ពស់សមភាពយនឌ័រការងារមនុស្សធម៌ ការងារ​សង្គម សប្បុរសធម៌ និងសាលនា។

លោកជំទាវ គឺជាកុលធីតា និងឧត្តមភរិយា ជាមាតា ដ៍ឆ្នើម មួយរូបប្រកបដោយព្រហ្មវិហារធម៌ និងជាគម្រូវីរភាពដ៍ប្រពៃថ្លៃថ្លា សម្រាប់ស្ដ្រីខ្មែរគ្រប់រូប។

យើងខ្ញុំ​ទាំងអស់​គ្នា សូមបួងសួងដល់គុណបុណ្យព្រះតេនត្រ័យវត្ថុស័ក្កិសិទ្ធទាំងឡាយក្នុងលោក ជួយបីបាច់ថែរក្សាប្រោះព្រំសព្ចសាធុការពរ សិរីសួស្ដីជ័យមង្គលបវរមហាប្រសើរជូនចំពោះលោកជំទាវ និង ឯកឧត្តមអភិសន្តិបណ្ឌិត ព្រមទាំងបុត្រា បុត្រី  សូមបានប្រកបនូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំង​ខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងសូមទទួលបាននូវពុទ្ធទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ ពល កុំបីឃ្លាងឃ្លៀតឡើង… ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *