ឯកឧត្តម សួន សុម៉ាលីន និងមន្ដ្រីពាក់ព័ន្ធ បាននាំយកអំណោយរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ប្រគល់ជូនវីរកងទ័ពជួរមុខ កងកម្លាំងនគរបាល និងជនភៀសសឹក ចំនួន ៣ខេត្ត

(សៀមរាប) :នៅថ្ងៃ​អាទិត្យ ទី១១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន  អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី (Vattanac Brewery) តំណាងប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ព្រមទាំងក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី និងមន្ត្រីពាក់ព័ន្ធបាននាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ បរិក្ខាពេទ្យ-ថ្នាំពេទ្យ និងសម្ភារប្រើប្រាស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា ជូនដល់វីរកងទ័ពជួរមុខ កងកម្លាំងនគរបាល និងគ្រួសារជនភៀសសឹកចំនួន ២.០០០គ្រួសារ នៅទិសខេត្តសៀមរាប ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដោយមានកិច្ចសហការពីលោកជំទាវ ម៉ននី រង្សី អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែវង បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី សសុខា ដែលសម្តេច និងឯកឧត្តម តែងតែគិតគូអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដោយមិនប្រកាន់ពូជសាសន៍ ឬបក្សពួកនិយមអ្វីឡើយ។

ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងសប្បុរសជននានាពីគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមចែករំលែកធនធានផ្ទាល់ខ្លួនតាមរយៈមូលនិធិរដ្ឋបាលខេត្តព្រៃវែង មកឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខ កងកម្លាំងនគរបាល និងក្រុមគ្រួសារជនភៀសសឹកដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *