ទីតាំង​កាស៊ីណូ​ 67 បង្កប់ល្បែងសុីសងបញ្ជល់មាន់ និងល្បែងផ្សេងៗទៀតបើកលេងយ៉ាងគគ្រឹងគគ្រេង ច្រកទ្វារព្រំដែនតំបន់សំរោង(ហៅ​ច្រកសៀងហៃ) ស្រុកចន្ទ្រា នៅក្រោមខ្សែភ្នែករបស់ សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ធាន.​!​

ស្វាយរៀង ៖ ✍️មួយរយៈចុងក្រោយនេះកាសុីណូ67 ត្រូវបានបិទបណ្ដោះអាសន្ន ឥឡូវនៅពេលថ្មីៗ សារព័ត៌មានក្នុងស្រុកយេីង បានបញ្ជាក់ឲ្យដឹងថា កាសុីណូ 67 ចាប់ផ្តើមដំណើរការយ៉ាងរលូនវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធមូលដ្ឋាន និង សមត្ថកិច្ចស្រុកចន្ទ្រា រក្សាភាពស្ងៀមស្ងាត។

👉ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​តាមខ្សែបន្ទាត់​ព្រំដែន ក្នុង​ភូមិសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង
បាន​បញ្ជាក់​ឲ្យដឹងថា អ្នក​ដែល​ហ៊ាន​បើក​ល្បែង​
បញ្ជាល់មាន់​ខ្នាច​ធំ​ និង​ ល្បែង​ផ្សេងៗ​ ជាច្រើន​ប្រភេទ​ទៀត ប្រហែលជា​មាន​ខ្នងបង្អែក រឹងមាំ​នៅ​ពីក្រោយ ទើប​លោក អធិការដ្ឋាន​នគរបាលស្រុកចន្ទ្រា មិន​ហ៊ាន​ប៉ះពាល់​ឡើយ. ថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០២៦​។​

​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​សំរោង រិះគន់​ចំៗ🙏​ ទៅ​លើ​អាជ្ញាធរ​ពាក់​ពន្ធ័ ក្នុង​មូលដ្ឋាន និង​សមត្ថកិច្ច​នគរបាល​ច្រក​តំបន់​ព្រំដែន​សំរោង
ជា​អ្នក​បើក​ភ្លើង​ខៀវ ទើប​ម្ចាស់​កាស៊ីណូ ហ៊ាន​គ្រៀង​គរ​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ​វៀតណាម ចូល​មក​លេង​ល្បែង​បញ្ជាល់មាន់​ ចាក់ភ្នាល់​លេង​ស៊ីសងខុស​ច្បាប់ តាម​អំពើ​ចិត្ត​។​

​ទោះបី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ណែនាំ​ចូលរួម​ទប់ស្កាត់​នៅ​ពេល​កន្លងមក ឲ្យ​បិទ​ល្បែងភ្នាល់​ស៊ីសង​គ្រប់​ប្រភេទ ទូទាំង​ប្រទេស បែរ​ជា​ម្ចាស់ កា​សុីណូ 67 បេីកឲ្យ​ខ្មែរ និង​ជនជាតិ​វៀតណាម ចូល​លេង ល្បែង​បញ្ជាល់មាន់​ ភ្នាល់ដាក់​លុយ​រាប់សិប​លាន​ដុង ក្នុង​១​គូរៗ ដោយឡែក​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ ក្នុងខេត្តស្វាយរៀង មិនទាន់​ចាត់វិធានការ​បង្ក្រាប ឲ្យស្រប​តាម​គោលនយោបា​យ ភូមិ ឃុំ មាន​សុវត្ថិភាព​៧​ចំណុច ដែល​ដាក់​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ នោះទេ​។​

​✍️🙏ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន ស្រុកចន្ទ្រាខេត្តស្វាយរៀង អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង​ឧត្ដមសេនីយ៍ទោ ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ចាត់​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ត្រួតពិនិត្យ​ភាពមិនប្រក្រតី​ ចំពោះ ម្ចាស់​កាស៊ីណូ 67 និង​បក្សពួក​អ្នកញៀន​ល្បែង​បញ្ជាល់មាន់​ខ្នាយ​ដែក លក្ខណៈ​ទ្រង់ទ្រាយ​ធំ បង្ក្រាប​ជា​បន្ទាន់ ដើម្បី​បង្រឹង​សន្តិសុខ​សង្គម​សណ្ដាប់​ធ្នាប់ជូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​៕ប្រភព÷ក្រុមអ្នកញៀនល្បែងសុីសង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *