(ភ្នំពេញ) :ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈអចិន្ត្រៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជា ថ្នាក់កណ្ដាល នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅមជ្ឈមណ្ឌលម៉ានី អគារ The Kampus រាជធានីភ្នំពេញ។
កិច្ចប្រជុំបានពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួន២ និងទទួលបានការចូលរួមបញ្ចេញមតិយោបល់យ៉ាងផុសផុល លើឯកសារផែនទីបង្ហាញផ្លូវ ស.ស.យ.ក. ២.០(UYFC 2.0) ឆ្ពោះទៅឆ្នាំ២០២៨ និងការពង្រឹងរចនាសម្ព័ន្ធស.ស.យ.ក. ឃុំ/សង្កាត់ផងដែរ។
គួរបញ្ជាក់ផងដែរថា គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ស.ស.យ.ក. តែងតែធ្វើការប្រជុំជាទៀងទាត់ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈ សំខាន់ៗ ជាពិសេសលើការតាមដាន និងអនុវត្តផែនការយុទ្ធសាស្រ្ត «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨»។

