អភិបាលខេត្តកំពង់ចាម អញ្ជើញគោរពវិញ្ញាណក្ខន ឧបាសិកា ធិន ធឹង ត្រូវជាម្តាយបង្កើត ឯកឧត្តម ឡោ ចាន់លី

(កំពង់ចាម): នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និងសហការី បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធ ឧបាសិកា ធិន ធឹង ត្រូវជាម្តាយបង្កើត ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្តកំពង់ចាម និងជាសមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ដែលម្តាយរបស់ ឯកឧត្តមបានទទួលមរណភាពកាលពីថ្ងៃពុធ ៤រោច ខែបុស្ស ឆ្នាំម្សាញ់សប្តស័កពុទ្ធសករាជ២០៦៩ ត្រូវនឹងថ្ងៃទី៧ ខែកមរា ឆ្នាំ២០២៦ ក្នុងជន្មាយុ៧៦ ឆ្នាំ ដោយរោគាពាធ ស្ថិតនៅគេហដ្ឋានភូមិតាំងក្រាំង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។

ក្នុងសមានទុក្ខដ៏សែនសោកសៅ នេះ ឯកឧត្តម អ៊ុន ចាន់ដា សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយឯកឧត្តម ឡោ ចាន់លី និងក្រុមគ្រួសារ និងបានប្រគល់សារលិខិតរំលែកទុក្ខរបស់គណៈកម្មាធិការបក្សខេត្ត និងបច្ច័យមួយចំនួន ចាប់មផលជាមួយគ្រួសារសពផងដែរ។

ឯកឧត្តម អ៊ុន ចាន់ដា សូមឧទ្ទិសកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធ ឧបាសិកា ធិន ធឹង បានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *