អភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង ជាអភិបាលស្រុកបាភ្នំថ្មី ម៉មនី បណ្ឌិត ជំនួសលោក ឡាយ សំអឿន ដែលត្រូវបានផ្លាស់ប្ដូរឱ្យទៅបម្រើការងារថ្មី

ព្រៃវែង ៖ នៅសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោក ឡុង ថាត សមាជិកក្រុមប្រឹក្សា តំណាង លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ម៉ននី បណ្ឌិត ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ជាអភិបាលស្រុកបាភ្នំថ្មី ជំនួសលោក ឡាយ សំអឿន ដែលត្រូវបានផ្លាស់ប្ដូរឱ្យទៅបម្រើការងារថ្ម ដែលពិធីនេះប្រព្រឹត្តទៅនៅសាលាស្រកបាភ្នំ ខេត្តព្រៃវែង។

ពិធីប្រកាសនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករង រដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានពន្ធធនាគាខេត្ត នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ មន្រ្តីសាលាខេត្ត លោក លោកស្រី ប្រធានការិយាល័យជុំវិញរដ្ឋបាលស្រុក និងមន្ត្រីរាជការសាលាស្រុកជាច្រើនរូបផងដែរ៕

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏មានប្រសាសន៍ណែនាំដល់ លោក ម៉ននី បណ្ឌិត ដែលទើបទទួលតំណែងថ្មី ត្រូវខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនដើម្បីបន្តដឹកនាំអភិវឌ្ឍន៍មូលដ្ឋានស្រុកបាភ្នំនេះឲ្យកាន់តែមានការរីកចម្រើន និងកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *