(កំពង់ចាម) :នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងផ្ដល់អំណោយជូនវីរកងទ័ព ៣រូប និងនគរបាល ១រូប កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។
នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជានិច្ចកាល ប្រមុខថ្នាក់ដឹកនាំ តែងគិតគូរ ខ្វល់ខ្វាយអំពីសុខទុក្ខ របស់វីរកងទ័ពយើង និងបងប្អូនប្រជាពលរដ្ឋដោយមិនទុកឱ្យនរណាម្នាក់ នៅឯកានោះឡើយ ។
ជាមួយនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ក្រុមគ្រូពេទ្យ សូមយកចិត្តទុកដាក់ថែទាំ និងព្យាបាលដល់វីរកងទ័ពយើង ឱ្យបានល្អប្រសើរ ដែលភារកិច្ចនេះ រដ្ឋបាលខេត្ត ជាអ្នករាប់រងបន្ទុកចំណាយទាំងស្រុង ។ សូមជម្រាបថា វីរកងទ័ពទាំង ០៤រូប រួមមាន ៖ ១.លោក រឿង ចាន់ធាវី អាយុ៤៥ឆ្នាំ វិរកងទ័ពជួរមុខ ទិសខេត្តព្រះវិហារ។ ២.លោក ចក់ ស៊ីជៀន អាយុ៣៤ឆ្នាំ វិរកងទ័ពជួរមុខ កងពល២១ តាក្របី ឧត្តរមានជ័យ ទិសខេត្តព្រះវិហារ ។ ៣. លោក ហិប សារិទ្ធ អាយុ២៦ កងពលតូច៨ កងពលធំ៣ ទិសខេត្តព្រះវិហារ។ និង ៤. អាយុ ២៥ឆ្នាំ ជានគរបាល ទិសខេត្តបន្ទាយមានជ័យ៕

