ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ សំណេះ សំណាលជាមួយបេក្ខជនជ័យលាភីចំនួន ២៧ ២ នាក់ ក្នុងនោះ ស្រ្តី ចំនួន ២៩នាក់ ដែលទើបប្រឡងជាប់ក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិចំណុះស្នងការដ្ឋាន

(បាត់ដំបង) :បេក្ខជនជ័យលាភីចំនួន ២៧២នាក់ ក្នុងនោះស្រ្តីចំនួន ២៩នាក់ ដែលទើបប្រឡងជាប់ក្នុងក្របខ័ណ្ឌ មន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ត្រូវបានជួបសំ ណេះសំណាលជាលើកដំបូង ជាមួយលោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បន្ទាប់ពីក្រសួងមហាផ្ទៃបានប្រកាសពីលទ្ធផលនេះនៅចុងឆ្នាំ២០២៥កន្លងមក ។

កិច្ចសំណេះសំណាល នេះធ្វើឡើងក្នុងសាលប្រជុំបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនាព្រឹកថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២៥ ដោយមានការចូលរួមពីលោក ស្នងការរង ទទួលដឹកនាំផែន នាយ នាយរងការិយាល័យ ពាក់ព័ន្ធចំណុះស្នងការដ្ឋាន។

ប្អូនៗជាមន្រ្តីនគរបាលជាតិទាំងអស់ នឹងត្រូវបានចូលបម្រើការងារទៅតាមអង្គភាពនគរ បាលដែលបានចាត់តាំងរួច ហើយអ្វីដែលប្អូ ន ៗត្រូវ ស្វែងយល់មុនដំបូងបង្អស់នោះគឺការ គោរពនូវបទវិន័យផ្ទៃក្នុងរបស់កងកម្លាំងនគរ បាលជាតិ ដើម្បីឱ្យម្នាក់ៗក្លាយខ្លួនទៅជាមន្រ្តីនគរបាលល្អ សក្តិសមជាអ្នកបម្រើជាតិ បម្រើប្រជាពលរដ្ឋដោយបេះដូងស្មោះត្រង់បំផុត និងហ៊ានពលីជីវិតដើម្បីបុព្វហេតុជាតិ និងប្រជាពលរដ្ឋ ៕ដោយព្រំ ហន

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *