នៅទីតាំងល្បែងបញ្ជល់មាន់មួយកន្លែងបើកលេងជារៀងរាល់ថ្ងៃ ស្ថិតនៅបុរីឈូកវ៉ាពី ភូមិគោកព្រិច សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បើកលេងបានយ៉ាងដោយរលូន!

(ភ្នំពេញ) : យោងតាមប្រភពពីក្រុមអ្នកញៀនល្បែងសុីសងបានបង្ហើបឲ្យដឹងថា: ទីតាំងល្បែងបញ្ជល់មាន់ មួយកន្លែង បើកលេងជារៀងរាល់ថ្ងៃ
ស្ថិតនៅឈូកវ៉ាពី ភូមិគោកព្រិច ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បើកលេងបានយ៉ាងរលូដោយមិនខ្លាចច្បាប់សោះឡើយ.នៅថ្ងៃអាទិត្យ ទី៤  ខែមករា ឆ្នាំ២០២៦។

សូមអាជ្ញាធរ នឹងសមត្ថកិច្ចជំនាញពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍ត្រួតពិនិត្យមើលផង ក្នុងភូមិគោកព្រិច សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តេីជារបស់អស់លោកណា? មានអំណាចខ្លាំងម៉្លេះ!! បានជាបើកលេងល្បែងបែបអនាធិបតេយ្យគ្មានខ្លាចញញើត និងច្បាប់បន្តិចសោះឡើយ តើសមត្ថកិច្ចនិងអាជ្ញាធរក្នុងមូលដ្ឋាន ពាក់ព័ន្ធ ដឹងឬក៏ធ្វើមិនដឹង.

ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិគោកព្រិចក្នុងសង្កាត់សំរោងក្រោម បានសំណូមពរទៅដល់លោក អភិបាលខណ្ឌពោធិ៍សែនជ័យ នឹង លោក អធិការខណ្ឌពោធិ៍សែនជ័យ ព្រមទាំងលោកមេប៉ុស្តិ៍ សូមមេត្តាជួយចុះត្រួតពិនិត្យមើលទីតាំងខាងលើនេះផងទាន ។
ដើម្បីរក្សាបាននៅ/ភូមិ/ឃុំ/សង្កាត់ មានសុវត្ថិភាពទាំង ៧ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្តផងទាន… ៕ប្រភព# ពីក្រុមអ្នកញៀនល្បែង

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *