រដ្ឋបាលខេត្តកំពង់ចាម នាំយកអំណោយសម្ភារសិក្សារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ជូនសិស្សភៀសសឹកចំនួន ១៧១នាក់ នៅស្រុកស្ទឹងត្រង់!

(កំពង់ចាម) :នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ លោក  ស្រី សុភ័ក្រ្ត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម អមដំណើរ ដោយ លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ បានអញ្ជើញជួបសំណេះសំណាលជាមួយអាណាព្យាបាលសិស្ស សិស្សានុសិស្សភៀសសឹកចំនួន ១៧១ នាក់ ព្រមទាំង បាននាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់ជូនសម្ភារៈសិក្សា ដោយក្នុងសិស្សម្នាក់ៗ ទទួលបានកាតាប១ ប៊ិច ៥ដើម សៀវភៅ ៥ក្បាល និងថវិកាមួយចំនួន ដើម្បីផ្តល់ជូនសិស្សភៀសសឹក ទុកសម្រាប់ការចូលសិក្សារៀនសូត្របណ្តោះអាសន្ន នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *