(កំពង់ចាម) :នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញទទួលអំណោយពីសប្បុរសជន ដើម្បីជួយដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងតស៊ូប្រយុទ្ធជាមួយយោធាថៃ ឈ្លានពានមកលើ ដែនអធិបតេយ្យរបស់កម្ពុជា និងចែកជូនបងប្អូនប្រជាពលរដ្ឋគ្រួរសារជនភៀសសឹកដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាព តាមការអំពាវនាវរបស់រដ្ឋបាលខេត្តកំពង់ចាម។
ឯកឧត្តម អភិបាលខេត្ត សូមជូនពរ សូមជួបប្រទះនូវព្រះពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

