(ព្រៃវែង) : នៅព្រឹកថ្ងៃទី ២៣ ខែធ្នូឆ្នាំ ២០២៥នេះ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រៃវែង នៅស្រុកពោធិ៍រៀង ស្ថិតក្រោមអធិបតីភាពឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង
✍️_វេទិកានេះមាន:
ក. គោលបំណង
បង្កើតនូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យតាមរយៈ៖
១.ការផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីសមិទ្ធផលនានា ដែលក្រុមប្រឹក្សាសម្រេចបាននិង បញ្ហាប្រឈមនានាក្នុងឆ្នាំ២០២៥
២.ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីគម្រោងអាទិភាពនានា នៃផែនការអភិវឌ្ឍរបស់រដ្ឋបាល ខេត្តសម្រាប់ឆ្នាំ២០២៦
៣.ផ្តល់ឱកាសដល់ប្រជាពលរដ្ឋ ទទួលបានព័ត៌មាន និងលើកមតិយោបល់ជូនក្រុមប្រឹក្សា
៤.ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប ។
ខ. លទ្ធផលរំពឹងទុក
១.ប្រជាពលរដ្ឋទទួលបានព័ត៌មានទាំងឡាយដែលក្រុមប្រឹក្សាសម្រេចបាន ក្នុងឆ្នាំកន្លងមក
២.ប្រជាពលរដ្ឋបានបញ្ចេញមតិ និងយល់ដឹងអំពីសកម្មភាពអភិវឌ្ឍរបស់រដ្ឋបាលខេត្តនាឆ្នាំបន្ទាប់
៣.ប្រជាពលរដ្ឋទទួលបាននូវការឆ្លើយតបសកម្មភាពជាអាទិភាព និងការផ្តល់សេវាសង្គម ប្រកបដោយសមធម៌
៤. ព័ត៌មានអំពីសេចក្តីសម្រេចទាំងឡាយរបស់ក្រុមប្រឹក្សា ត្រូវបានផ្សព្វផ្សាយទូលំទូលាយក្នុង ដែនសមត្ថកិច្ចរបស់ខ្លួន ។
បន្ទាប់ពីបើកកិច្ចប្រជុំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់រួចមកអង្គប្រជុំបានឡើងមានសំណូមពរនិងមានមតិយោបល់គេបន្តបន្ទាប់។នៅក្នុងឱកាសនោះអភិបាលខេត្តព្រៃវែង។បានឡើងមានមតិដោះស្រាយនៅសំណូមពរនានារបស់ឃុំ ដែលបានស្នើឡើងនិងដោយមន្ទីរពាក់ព័ន្ធឡើងធ្វើការបកស្រាយជូនដល់លោកមេឃុំដែលបានស្នើឡើង។
នៅក្នុងឱកាស នោះ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានសង្កត់ធ្ងន់ទៅដល់អាជ្ញាធរឃុំ សង្កាត់ ក្រុង ស្រុកទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះជនភៀសសិក គ្រួសាររបស់កងទ័ពនៅសមរភូមិមុខដោះស្រាយនៅជីវភាពរបស់គាត់អោយបានល្អប្រសើរផងដែរ។
ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លៃអំណរគុណចំពោះប្រជាពលរដ្ឋអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានជួយឧបត្ថម្ភគាំទ្រទាំងសម្ភារៈថវិកាសម្រាប់ជួយ ដល់ជនភៀសិកគ្រួសារកងទ័ពនិងវីរ:កងទ័ពដ៍អង់អាចកនលាហាននៅជួរសមរភូមិមុខផងដែរ។

