(ព្រះវិហារ) : នៅព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តនិង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងអភិបាលរងខេត្ត កងកម្លាំងទាំងបី និងមន្រ្តីពាក់ព័ន្ធ បាននាំយកស្បៀង សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងបរិក្ខាពេទ្យ-ថ្នាំពេទ្យ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវកែ សួនសុភី ជូនដល់វីរៈកងទ័ពទិសខេត្តព្រះវិហារ និងជនភៀសសឹកចំនួន 1.000 គ្រួសារនិងវីរ:កងទ័ពនិងជនភៀសឹកនៅខេត្តឧត្តរមានជ័យចំនួនគ្រួសារ1000គ្រួសារ សរុបចំនួន2000គ្រួសារ។

