ជនសង័្សយម្នាក់ក្នុងចំណោមបក្សពួកផ្សេងទៀតត្រូវសមត្ថកិច្ចនគរបាលស្រាវជ្រាវបង្រ្កាបក្រោយធ្វើសកម្មភាពវ-ាយប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ ដំបង

(បាត់ដំបង) :ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម នាយឧត្តមសេនី យ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការបញ្ជាចង្អុលទិសរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរ បាល ក្រុងបាត់ដំបង សហការណ៍ជាមួយកម្លាំងអន្តរាគមន៍បង្ការបង្រ្កាបនៃស្នងការដ្ឋាន ធ្វើការស្រាវជ្រាវនិងបង្រ្កាប ឃាត់ខ្លួនជនសង័្សយចំនួន ០១នាក់ ក្នុងចំណោមបក្សពួកផ្សេងទៀត ដែលធ្វើសកម្មភាព(វ-ាយប្ល-ន់ យកម៉ូតូ)របស់ជនរងគ្រោះឈ្មោះ ស.គ ភេទ ស្រី អាយុ ២៨ ឆ្នាំ រស់នៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង កាលពីយប់ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០ ២៥ ចំណុចភូមិជ្រៃកោង សង្កាត់ស្លាកែត វេលាម៉ោង ២៣និង៣០នាទី ខណៈដែលជនរងគ្រោះជិះម៉ូតូម្នាក់ ឯងវិលត្រឡប់មកពីកន្លែងធ្វើការរបស់ខ្លួន និងយកបានម៉ូតូហុងដាស្កុបពីScoopy មួយគ្រឿងនិងទូរស័ព្ទដៃ ០១គ្រឿងផងដែរនិងបង្កឱ្យជងរងគ្រោះរងរបួសស្នាម។

សកម្មភាពល្មើសដែលបង្កដោយជនសង័្សយខាងលើ ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវ និងត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គម បង្កឱ្យមានការចាប់អារម្មណ៍ខ្លាំងពីអ្នកប្រើប្រាស់បណ្តាញសង្គម និងមហាជនទូទៅ ពេលឃើញនូវសកម្មភាពរបស់ជនសង័្សយប្រព្រឹត្តិទៅលើជនរងគ្រោះបែប នេះ។

ជនសង្ស័យឈ្មោះ រិទ្ធ បូរស្មី ភេទប្រុស អាយុ២៧ ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង សមត្ថកិច្ចកំពុងកសាងសំណុំ រឿងអនុវត្តតាមច្បាប់ រីឯបក្សពួក០១នាក់ទៀត កំពុងគេចខ្លួនដោយយកទៅជាមួយនូវម៉ូតូនិងទូរស័ព្ទរបស់ជនរងគ្រោះដោយសមត្ថកិច្ចកំណត់អត្តសញ្ញាណបានហើយនិងកំពុងចាត់ការបន្ត៕

Processed with Rookie Cam

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *