សម្តេចតេជោ ហ៊ុន សែន៖ តាំងពីមានសភាពការណ៍នៅព្រំដែនមក ចេះស្គាល់កាហ្វេម៉ាកល្បីឈ្មោះ «STARBUCKS»

(ភ្នំពេញ) :សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្តាញសង្គម នៅព្រឹកថ្ងៃអាទិត្យទី១០ ខែសីហា ឆ្នាំ២០២៥ បានបង្ហោះផ្សាយខ្លឹមសារដូចតទៅ៖

ជាមួយ STARBUCKS (0%) ជំនួសឲ្យ100%.70%.50%.30% តាមអនុសាសន៍របស់គ្រូពេទ្យ។ តាំងពីមាន
សភាពការណ៍នៅព្រំដែនមកចេះស្គាល់កាហ្វេម៉ាកល្បីឈ្មោះ និងចេះផឹកមួយថ្ងៃ២កែវ ព្រឹក១កែវល្ងាច១កែវដែលស្ករ០%។

ព្រឹកនេះឆ្លៀតមកវាយកូនគោលជាមួយដៃគូប្រកួតទាំងអ្នកអត់ធ្មេញទាំងអ្នកពូកែលេងខូច។ អង្គុយ រាប់រយម៉ោង ធ្វើឱ្យចង្កេះរឹងបន្តិច តែវាយកូនគោលនៅតែល្អទាំង Driver.wood.lrons.។

ទោះមកតារាងកូនគោល តែខ្ញុំនៅតែអាចចូលរួមការងារបាន ប្រសិនបើមានការបន្ទាន់ណាមួយពិសេសខាងកងទ័ពនៅព្រំដែន។ រីករាយចុងសប្តាហ៍ជាមួយការប្រុងប្រយ័ត្នខ្ពស់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *