ឯកឧត្តម សុខ លូ ចុះជួបសួរសុខទុក្ខវិរៈកងទ័ព ដែលបានរងរបួសក្នុងសមរភូមិជួរមុខ កំពុងស្នាក់នៅព្យាបាលនៅផ្ទះ ស្ថិតក្នុងភូមិ ព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ

ខេត្តបាត់ដំបង: នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមសុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានដឹកនាំសហការីចុះសួរសុខទុក្ខ និង នាំយកអំណោយសប្បុរសធ៌មរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនដល់ លោកវរៈសេនីយ៍ឯក សង់ លីហុក នាយសេនាធិការរងកងពលធំអន្តរាគមន៍លេខ៣ និងជាមេបញ្ជាការរងប្រចាំទិសភ្នំខ្មោច ខេត្តព្រវិហារ បានរងរបួស នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៥ ដែលកំពុងស្នាក់នៅព្យាបាលនៅផ្ទះ ស្ថិតក្នុងភូមិ ព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ក្នុងឱកាសនោះឯកឧត្តមប្រធាន បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានឹងថ្លែងអំណរគុណចំពោះវីរភាព និងឆន្ទៈដ៏មោះមុត ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងបូរណភាពទឹកដីពីសត្រូវឈ្លានពាន ព្រមទាំងនាំយក អំណោយ និងសម្ភារមួយចំនួន ក៏ដូចជាថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ដើម្បីជាការគិតគូរដល់ជីវភាពរបស់វិរៈកងទ័ពជួរមុខ។

លើសពីនេះឯកឧត្តម សុខ លូ ក៏បានផ្តល់សារលើកទឹកចិត្តដល់បងប្អូនវីរយុទ្ធជនរងរបួសឱ្យសម្រាកព្យាបាល និងគោរពតាមវេជ្ជបញ្ជា ដើម្បីឆាប់បានជាសះស្បើយឡើងវិញ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *