ឯកឧត្តម សួន សុម៉ាលីន អញ្ជើញចុះសួរសុខទុក្ខ លោក ណាង សុីណាត ដែលជាវីរៈកងទ័ពជួរមុខ កំពុងសម្រាលព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តព្រៃវែង

(ព្រៃវែង) : នៅព្រឹកថ្ងៃអាទិត្យ ទី១០  ខែសីហា  ឆ្នាំ២០២៥នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ លោក ណាង សុីណាត ដែលជាវីរៈកងទ័ពជួរមុខ ឈរជើងនៅខេត្តព្រះវិហារ ដែលរងរបួសអំឡុងពេលប្រយុទ្ធការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិកម្ពុជា ពីការឈ្លានពានរបស់ខ្មាំងសត្រូវ បច្ចុប្បន្នបាននិងកំពុងសម្រាលព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តព្រៃវែ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ជាមួយថ្នាក់ដឹកនាំខេត្ត ក៏បាននាំយកនូវថវិកាចំនួន ២លានរៀល រួមទាំងសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគ មួយចំនួនថែមទៀត សម្រាប់ជាការដឹងគុណចំពោះវីរភាពការតស៊ូប្រយុទ្ធក្នុងសមរភូមិការពារជាតិពីសត្រូវឈ្លានពាន។

ក្នុងនាមថ្នាក់ដឹកនាំខេត្ត សួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយប្រោះព្រំសព្ទសាធុការពរជ័យជូនចំពោះវីរកងទ័ព សូមបានឆាប់ជាសះស្បើយ មានសុខភាពល្អ ដើម្បីជាសសរទ្រូងការពារប្រទេសជាតិ និងសូមបានប្រកបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *