ឯកឧត្តម សួន សុម៉ាលីន អញ្ជើញដឹកនាំគណ:ប្រតិភូខេត្តព្រៃវែងចូលរួមបុណ្យគម្រប់ខួប៧ថ្ងៃ សពលោកវរសេនីយ៍ឯក ចឹក ឆុន វីរកងទ័ពជួរមុខ

(ព្រៃវែង) :ល្ងាចថ្ងៃសៅរ៍ ទី០៩  ខែសីហា  ឆ្នាំ២០២៥នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង និងថ្នាក់ដឹកនាំខេត្ត រួមជាមួយលោកអភិបាលនៃគណៈអភិបាលស្រុក បានអញ្ជើញចូលរួមបុណ្យគម្រប់ខួប៧ថ្ងៃ សពលោកវរសេនីយ៍ឯក ចឹក ឆុន វីរកងទ័ពជួរមុខ ដែលបានពលីជីវិតដោយសារផ្សែងពុលគីមី ក្នុងសមរភូមប្រយុទ្ធការពាររបូរណភាពទឹកដី និងអធិបតេយ្យជាតិកម្ពុជា ពីការឈ្លានពានរបស់សត្រូវសៀម ដែលប្រព្រឹត្តទៅនៅភូមិព្រៃក្រាំង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ក្នុងឱកាសនេះដែរ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងថ្នាក់ដឹកនាំខេត្ត រួមជាមួយលោកអភិបាលនៃគណៈអភិបាលស្រុក ក៏បាននាំយកនូវថវិកា និងគ្រឿងឧបភោគបរិភោគ ប្រគល់ជូនដល់ក្រុមគ្រួសារនៃសពដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី។

ក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនេះ យេីងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជួយដឹកនាំដួងវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ឯក ចឹក ឆុន ទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *