នូវគ្រឿងឧបភោគ បរិភោគ ដែលបានពីការចូលរួមឧបត្ថម្ភរបស់សប្បុរសជននានាក្នុង “មូលនិធិរដ្ធបាលខេត្តព្រៃវែង សម្រាប់គាំទ្រសមរភូមិជួរមុខ” ជូនដល់វីរៈកងទ័ពតាមគោលដៅ

(ព្រៃវែង) : ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង នៅថ្ងៃសៅរ៍ ទី៩ ខែសីហា ឆ្នាំ២០២៥​នេះរដ្ឋបាលខេត្តព្រៃវែង តាមរយៈតំបន់ប្រតិបត្តិការសឹករងព្រៃវែង បានដឹកជញ្ជូននូវគ្រឿងឧបភោគ-បរិភោគ ដែលបានពីការចូលរួមឧបត្ថម្ភរបស់សប្បុរសជននានាក្នុង “មូលនិធិខេត្តព្រៃវែង សម្រាប់គាំទ្រសមរភូមិជួរមុខ” ជូនដល់វីរៈកងទ័ពតាមគោលដៅរួមមានដូចខាងក្រោម
១- កងពលតូចលេខ៩ ចំណុះកងពលធំលេខ៣
២- វរៈសេនាតូចលេខ៣៩៣ កងពលតូចលេខ៩ ចំណុះកងពលធំលេខ៣
៣- តំបន់ប្រតិបត្តិការសឹករង ឧត្តរមានជ័យ យោធភូមិភាគទី៤។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រៃវែង សូមថ្លែងអំណរអរគុណយ៉ាងជ្រោលជ្រៅចំពោះសប្បុរជននានា ដែលបានចូលរួមឧបត្ថម្ភ កន្លងមកនេះ ដើម្បីជាការរួមចំណែកជួយគាំទ្រលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ រួមទាំងការចូលរួមដល់ជនភៀសសឹកដែលកំពុងជម្លៀសខ្លួនដែលត្រូវការជំនួសសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។

ឯកឧត្តម អភិបាលខេត្ត សូមជូនពរសប្បុរសជនទាំងអស់ មានសុខភាពល្អបរិបូរណ៍ រកទទួលទានមានបាន ជោគជ័យគ្រប់ភារកិច្ចការងារ និងសូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *