ឯកឧត្តមសន្ដិបណ្ឌិត ចាន់ អ៊ាន អញ្ចើញជាធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយគ្រួសារយោធិនជួរមុខចំនួន៤៩នាក់និងពលករចំណាកស្រុកមកពីប្រទេសថៃចំនួន៣៤៨នាក់

(ព្រៃវែង) : នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែសីហា ឆ្នាំ២០២៥
ឯកឧត្តមសន្ដិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពាមរក៍ អញ្ចើញជាធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយគ្រួសារយោធិនជួរមុខចំនួន៤៩នាក់និងពលករចំណាកស្រុកមកពីប្រទេសថៃចំនួន៣៤៨នាក់ក្នុងនោះឯកឧត្តមបាននាំយកអំណោយដ៏ថ្លៃថ្ការបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវចែកជូនរួមមាន៖
_គ្រួសារយោធិនក្នុងម្នាក់ៗទទួលបាន អង្ករ២០គីឡូក្រាម មី១កេស ត្រីខ ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ១កេស និងថវិកា ១០០,០០០រៀល។
_ពលករចំណាកស្រុកក្នុងម្នាក់ៗទទួលបាន អង្ករ២០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ១កេស និងថវិកា៦០០០០ រៀល។
ឯកឧត្តមសន្តិបណ្ឌិតក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវតាមដាននិងយកចិត្តទុកដាក់អំពីជីវភាពរបស់គ្រួសារយោធិនផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *