(ព្រៃវែង) : ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង នៅថ្ងៃអង្គារ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូនចំពោះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្ត នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ញ៉ែម សាខន សខេង ដែលបានឧបត្ថម្ភ អាវយឺត និងមួក ចំនួន ៥០,០០០ឈុត និងអាវរងារ ចំនួន ៤,២៥០ អាវ ដែលអំណោយដ៏ថ្លៃថ្លានេះប្រគល់ជូនដល់រដ្ឋបាលខេត្តព្រៃវែងតាមរយះឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម អ៊ុច សុខុន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ សម្រាប់តម្រូវការចាំបាច់របស់រដ្ឋបាលខេត្តព្រៃវែង។
រដ្ឋបាលខេត្ត សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធក្នុងលោក មានទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្លៃថ្លា គោរពជូនចំពោះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្ត នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ញ៉ែម សាខន សខេង ព្រមទាំង បុត្រា បុត្រី សូមជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
🙏🙏🙏🙏

