(កំពង់ចាម) :ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញទទួលការឧបត្ថមថវិកា និងគ្រឿងឧបភោគបរិភោគពីសមាគមនិស្សិតដើម្បីសង្គម ដើម្បីជួយដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងប្រយុទ្ធជាមួយសត្រូវឈ្លានពាន តស៊ូការពារបន្ទាត់ព្រំដែន(កម្ពុជា-ថៃ ) និងចែកជូនបងប្អូនប្រជាពលរដ្ឋគ្រួរសារជនភៀសសឹកដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាព តាមការអំពាវនាវរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។
សូមប្រគេនពរ សូមជួបប្រទះនូវព្រះពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។🙏🙏🙏

