ខ្មែរជួយខ្មែរ ក្នុងស្មារតីជាតិខ្មែរតែមួយ សមរភូមិក្រោយជួយសមរភូមិមុខ!

(កំពង់ចាម) :នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម និងលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានប្រិបត្តិសាខាសមាគម រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បានរៀបចំវេចខ្ចប់គ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ សម្រាប់ផ្តល់ជូនវីរកងទ័ពសមរភូមិមុខ និងពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ជាជនភៀសសឹក ដែលបានភៀសខ្លួនពីតំបន់សង្គ្រាមឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដី នៃកម្ពុជា។ ការរៀបចំវេចខ្ចប់នេះ ប្រព្រឹត្តទៅនៅសាលសន្និសីសាលាខេត្តកំពង់ចាម។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *