សមត្ថកិច្ចបង្រ្កាបករណីធ្វើ​ឱ្យខូចខាតដោយ ចេតនាមានស្ថានទម្ងនទោស(ដុតរោង ដាក់ពំនូកដុំចំបើង)អ្នកដទៃនៅស្រុកមោងឫស្សី

(បាត់ដំបង) : ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥វេលាម៉ោង ៨និង ១០នាទីព្រឹកនៅចំណុចវាលស្រែ ស្ថិតក្នុងក្រុម ទី៤ ភូមិព្រៃដំរី ឃុំព្រៃតូចស្រុកមោងឫស្សីខេត្តបាត់ដំបង មានករណីធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស បង្កដោយជនសង្ស័យឈ្មោះ សាន សឿយ ភេទប្រុស អា យុ៣៣ឆ្នាំ (មុខសញ្ញាប្រើប្រាស់គ្រឿង ញៀន) រស់នៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបងបានធ្វើសកម្មភាព យកដែកកេះ(ហ្រ្កាស) ពណ៌បៃតង ដុតរោងធ្វើអំពីឈើប្រក់សង្ក័សី ទំហំ ១៦មX១៦ម ផ្ទុកពំនូកដុំចំបើងបណ្ដាលឱ្យឆេះទាំងស្រុ ង ហើយក៏លួចយកចបកាប់ចំនួន១ដើម ជារបស់ជនរងគ្រោះឈ្មោះ ម៉េត វីដូ ភេទប្រុ ស អាយុ ៤០ឆ្នាំ (រស់នៅចំណុចកើតហេតុ) មូលហេតុ: ដោយជនសង្ស័យចោទជនរងគ្រោះថាចេះតែតាមរករឿងរូបគេ ។

*ការខូតខាត: ឆេះរោងទំហំ ១៦ម៉ែត្រ X ១៦ម៉ែត្រ គិតជាទឹកប្រាក់៣,០០០$(បីពាន់ដុល្លា) និងឆេះដុំចំបើងចំនួន២០០០ដុំ គិតជាប្រាក់រៀលចំនួន៤០០០.០០០រៀល (បួនលានរៀល) ។

ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម​នាយឧត្តមសេនី​យ៍​ ស​ ថេត​អគ្គស្នងការនគរ​បាល​ជាតិ​ និងការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនី​យ៍ទោ​ ដាញ់ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង​ លោកវរសេនី​យ៍ឯក​ ស​ គឹម​ឡុង​ អធិការនគរ​បាលស្រុកមោងឫស្សី​ ដឹកនាំឃ -ាត់ ខ្លួនជនសង្ស័យខាងលេីនិងសម្ភារៈនាំមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីចាត់ការតាម​នីតិវិធីច្បាប់៕ដោយព្រំ ហន

Processed with Rookie Cam

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *