ឯកឧត្តម សុខ លូ ដឹកនាំគណៈប្រតិភូខេត្តបាត់ដំបង ចូលរួមដង្ហែសព លោកនាយចំណង់ ទេព ម៉ាឡា ជាយុទ្ធជនទ័ពពិសេសឆ័ត្រយោង កងពល៩១១ ដែលបានពលីជីវិតលើសមរភូមិ ភ្នំទ្រព្យ

ខេត្តបាត់ដំបង: នៅល្ងាចថ្ងៃពុធ ៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ គណៈប្រតិភូខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមពិធីដង្ហែសព លោកនាយចំណង់ ទេព ម៉ាឡា ជាយុទ្ធជនទ័ពពិសេសឆ័ត្រយោង កងពល៩១១ ដែលបានពលីជីវិតលើសមរភូមិ ភ្នំទ្រព្យ នៅថ្ងៃសៅរ៍ ១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ៣២ឆ្នាំ នៅលំនៅដ្ឋានគ្រួសារនៃសព ស្ថិតក្នុង ភូមិបោះពោធិ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *