រដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មកប្រគល់ជូនដល់វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ និងពលរដ្ឋភៀសសឹក

(ព្រះវិហារ)​៖​ អំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលមានចង្ក្រានហ្គាសធុនតូចចល័តចំនួន​ ៦.០០០ចង្ក្រាន កំប៉ុងហ្គាសចំនួន​១២.០០០កំប៉ុង ទឹកបរិសុទ្ធ និងមីជាច្រើនកេសត្រូវបានឯកឧត្ដម​ អុីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ​តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាល​ នៃ​គណៈ​អភិបាល​រាជធានីភ្នំពេញ នាំមកប្រគល់ជូនដល់វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ និងប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់ទាហានថៃមកលើ ដែនអធិបតេយ្យភាពរបស់កម្ពុជា។

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៧​ ខែសីហា ឆ្នាំ២០២៥នេះ​ ឯកឧត្ដម​ អុីមរ៉ន ហាស្សាន់ បានប្រគល់អំណោយជូនឯកឧត្តម កិត្តិសង្គហបណ្ឌិតទេសរដ្ឋមន្ដ្រី គន់ គីម​ ប្រធានគណកម្មាធិការគ្រប់គ្រងគ្រោះហន្ដរាយ និងឯកឧត្ដម​ គីម រិទ្ធី អភិបាលខេត្តព្រះវិហារនៅ ក្នុងខេត្តព្រះវិហារ។
​ ក្នុងឱកាសនោះឯកឧត្ដម អុីមរ៉ន ហាស្សាន់ បានថ្លែងការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ជូនចង្ក្រានហ្គាសធុនតូចចល័តចំនួន​ ៦.០០០ចង្ក្រាន និងកំប៉ុងហ្គាសចំនួន​ ១២.០០០កំប៉ុង ដល់រដ្ឋបាលរាជធានីសម្រាប់ប្រគល់ជូនដល់វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ និងប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពាន។ ជាមួយគ្នានោះឯកឧត្ដមក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្ដម ឃួង ស្រេង អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ​ និងសូម​ថ្លែង​អំណរគុណ​ដល់បងប្អូនវីរកងទ័ពជួរមុខ ដែលបានលះបង់ប្តូរផ្តាច់អាយុជីវិត ក្នុងបុព្វហេតុការពារទឹកដី ពីការឈ្លានពានរបស់ទាហានថៃ និងសូមជូនពរឱ្យបងប្អូនយើងទាំងអស់ មានសុខភាពល្អ ឈ្នះអស់សត្រូវឈ្លានពាន ។
ជាការឆ្លើយតបឯកឧត្តមកិត្តិសង្គហបណ្ឌិតទេសរដ្ឋមន្ដ្រី គន់ គីម ក្នុងឱកាសនោះ បានលើកឡើងថា៖​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រគល់ភាកិច្ចឱ្យឯកឧត្ដម មកសហការមួយរដ្ឋបាលខេត្តព្រះវិហារ យកសម្ភារៈនេះទៅចែកជូនដល់វីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ដែលមានតម្រូវការចំបាច់បន្ទាន់។​ ឯកឧត្តម កិត្តិសង្គហបណ្ឌិតទេសរដ្ឋមន្ដ្រី គន់ គីម បានថ្លៃងនូវការអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលបានផ្តល់ជូនចង្ក្រានហ្គាសធុនតូចចល័តចំនួន​ ៦.០០០ចង្ក្រាន និងកំប៉ុងហ្គាសចំនួន​ ១២.០០០កំប៉ុង ប្រគល់ជូនដល់វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ និងប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានភៀសសឹកតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ។ ក្នុងនោះដែរឯកឧត្តមកិត្តិសង្គហបណ្ឌិតទេសរដ្ឋមន្ដ្រីនូវបានអរគុណចំពោះសប្បុរសជននានានៅរាជធានីភ្នំពេញ​ និងឯកឧត្ដម ឃួង ស្រេង អភិបាល​ នៃ​គណៈ​អភិបាល​រាជធានីភ្នំពេញដែលបាននឹងកំពុងជួយឧបត្ថមយ៉ាងសន្ធឹកសន្ធាប់មកជូនវីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ និងប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានពីទាហានថៃ។

ជាមួយគ្នានោះដែរ ឯកឧត្តម កិត្តិសង្គហបណ្ឌិតទេសរដ្ឋមន្ដ្រី គន់ គីម បានស្នើមករដ្ឋបាលរាជធានីភ្នំពេញ ឱ្យជួយផ្តល់ឧបករណ៍សំរាប់បញ្ជូលហ្គាស ជូនវីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ ដើម្បីពួកគាត់ងាយស្រួលក្នុងការប្រើប្រាស់ ព្រោះរដូវនេះជារដូវភ្លៀង។ បន្ថែមពីនេះ ឯកឧត្តម កិត្តិសង្គហបណ្ឌិតទេសរដ្ឋមន្ដ្រី គន់ គីម បានសុំឱ្យសប្បុរសជននៅរាជធានីភ្នំពេញ​ និងឯកឧត្ដម ឃួង ស្រេង អភិបាល​ នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ​បន្តជួយឧបត្ដម ដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក បន្ថែមទៀត ដោយអាច ផ្តល់ជាថវិកា ដើម្បីទិញបន្លែ ត្រី សាច់ មកចែកជូនពួកគាត់ជាជនភៀសសឹក ដោយសាថា គ្រឿងឧបភោគបរិភោគ ដូចជាមី ត្រីខ ទឹកត្រី ជាដើមនោះ ពួកគាត់អាចថា មានច្រើនហើយ។ ការផ្ដល់អំណោយទាំងអស់នេះវាក៏បានជួយទៅដល់ប្រជាពលរដ្ឋ នៅក្នុងស្រុកដែលមិនរងប៉ះពាល់ដោយសង្គ្រាមនេះ មិនបានលក់ គោ ក្របី ត្រីសាច់ ធ្វើឱ្យជីវភាពពួកគាត់បានល្អមួយកម្រិតដែរ។
សូមបញ្ជាក់ថា៖អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលបានប្រគល់ជូនខាងលើនេះរួមមាន៖ ចង្ក្រានហ្គាសធុនតូចចល័តចំនួន​៦.០០០ចង្ក្រាននិងកំប៉ុងហ្គាសចំនួន​ ១២.០០០កំប៉ុង ទឹកបរិសុទ្ធចំនួន២៨៩យូរនិង៥០កេស ព្រមទាំងមីចំនួន៥០កេស៕

ប្រភព ៖ រដ្ឋបាលរាជធានីភ្នំពេញ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *