ថ្នាក់ដឹកនាំខេត្តកំពង់ចាម នាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ

(កំពង់ចាម) :នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី បាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យទានមួយចំនួន ទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅក្នុងពុទ្ធសីមាវត្តចំនួន៤ ក្នុងស្រុកបាធាយ រួមមាន -វត្តសណ្ដែក- វត្តភ្នំព្រះវិហារ -វត្តតាំងក្រសាំង -និងវត្តប្រាសាទស្រីល័ក្ខ។

សម្រាប់គ្រឿងទេយ្យទាន របស់រដ្ឋបាលខេត្តកំពង់ចាម វេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន២វត្ត ខាងលើ គឺក្នុង១វត្តៗ រួមមាន៖ ទៀនចំណាំព្រះវស្សា ក្បាច់ចំនួន ១គូ អង្ករចំនួន ១០០ គីឡូក្រាម និងគ្រឿងទេយ្យទានមួយឈុតធំ រួមនឹងបច្ច័យមួយចំនួន។

គួររំលឹកផងដែរថា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុង ព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបាន រៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្លួនតាមពុទ្ធឱវាទ។ បងប្អូនដែលជាអ្នកមានជំនឿ ទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធ ពិធី បុណ្យដោយ នាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅប្រគេនព្រះសង្ឃតាមលទ្ធភាពផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *