(កំពង់ចាម): បន្ទាប់ពីទទួលបានដំណឹងថា ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម លោកមានបញ្ហាសុខភាព នឹងបានចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម, នៅវេលាម៉ោង១២:៣០ ថ្ងៃត្រង់ ថ្ងៃទី២១ ខែតុលា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញជួបសួរសុខទុក្ខ និងជូនថវិកាមួយចំនួន ដល់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ដើម្បីលោកយកប្រើប្រាស់តាមការចាំបាច់។
នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានស្នើឱ្យឯកឧត្តមប្រធានក្រុមខេត្ត សូម ខិតខំថែរក្សាសុខភាព ដោយត្រូវសម្រាកឲ្យបានគ្រប់គ្រាន់ និងពិសារអាហារ-ថ្នាំពេទ្យទៅតាមវេជ្ជបញ្ជា ដើម្បីឆាប់បានជាសះស្បើយ និងមានសុខភាពល្អប្រសើរឡើងវិញ។
ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់លោកវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យ សូមយកចិត្តទុកដាក់ព្យាបាល និងថែទាំ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ប្រកបដោយវិជ្ជាជីវៈ ដោយការចំណាយផ្សេងៗ ជាបន្ទុករបស់រដ្ឋបាលខេត្ត៕

