ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ កង​កម្លាំងនគរបាលត្រៀមលក្ខណៈទទួលនិងអនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់ពេល​វេលា

(បាត់ដំបង) :នៅព្រឹកថ្ងៃ​ទី២១ខែ​ តុលា​ ឆ្នាំ​២០២៥​ស្រប​តាម​ អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម​ នាយឧត្តម​សេនីយ៍​ ស​ ថេត​ អគ្គ​ស្នង​ការនគរបាលជាតិ​ លោកឧត្តមសេ​នីយ៍ទោ​ ដាញ់ អេង​ប៊ុន​ ចាន់​ ស្នង​ការនៃស្នងការដ្ឋាននគរបាលខេត្ត​បាត់ដំបង​ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការ​ណ៍​លទ្ធផលការងារប្រចាំខែ​តុលានិងលេីកទិសដៅការ​ងារ​ខែ​ វិច្ឆិកា​ ឆ្នាំ​២០២៥​របស់ស្ន​ងការដ្ឋាននគរ​បាលខេត្តបាត់​ដំ​បង។

ចូលរួមក្នុងកិច្ចប្រជុំ​មានលោក​ស្នងការរង​នាយ នាយរង ការិយាល័យជំនាញ លោកមេ​បញ្ជា​ការ​ មេបញ្ជាការរងវរសេនាតូចនគរ​បា​លការពារព្រំដែនគោក​ អធិ​ការ អធិការ​រងនគរបាលក្រុង​ ស្រុកនិងមន្រ្តីពាក់ព័ន្ធជាច្រេីន​រូប។

លោកឧត្តមសេនីយ៍ទោ​ស្នង​ការបញ្ជាឱ្យកង​កម្លាំងនគរ​បាលទាំងអស់ត្រៀមលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ ចាំទទួលនិងអនុវត្តបទ​បញ្ជារបស់ថ្នាក់ដឹកនាំគ្រប់ពេលវេ​លាដេី​ម្បី​កិច្ច​ការពារបូរ​ណភាពទឹកដី​ និងប្រឆាំងរាល់អំពេីល្មេីសច្បាប់គ្រប់ប្រភេទក្នុងភូមិសាស្រ្តទទួល​ខុសត្រូវ​ ។

ក្រៅពីនោះនគរបាលត្រូវបង្ការទប់ស្កាត់ និងបង្រ្កាបទាន់ពេលនូវបទល្មេីសល្បែងស៊ីសង​ខុសច្បាប់គ្រប់ប្រភេទ​ បទ​ល្មេីសតាម​ប្រព័ន្ធ internet Scams online បេីកេីត​មាននៅមូលដ្ឋានណា​ មូល​ដ្ឋាននោះត្រូវក្តាប់បាន​ដេី​ម្បីចាត់​ វិ​ធានការបង្រ្កាបទាន់ពេលវេលា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *