ខេត្តព្រៃវែង ៖ ថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង យោងតាមប្រសាសន៍ណែនាំ ចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត និងជាប្រធានអនុគណៈកម្មការ ប្រឡងប្រជែងជ្រើសរើស ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កម្លាំងនគរបាលបានធ្វើការពិនិត្យដំណើរការផ្តល់ពាក្យ និងទទួលពាក្យសម្រាប់បេក្ខជន ប្រឡងប្រជែងជ្រើសរើស ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសឆ្នាំ២០២៥ នៅសាលប្រជុំធំ ទួលបារាយណ៍អណ្ដែត ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង៕ដោយសហការី











